អត្ថបទដោយ: CamNews
(ភ្នំពេញ): ពិព័ណ៏សៀវភៅថ្នាក់ជាតិលើកទី៥ ប្រចាំឆ្នាំ២០១៦នេះ
ដែលនឹងប្រព្រឹត្តឡើងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូនេះ ដែលប្រព្រឹតឡើងនៅបណ្ណាល័យជាតិ។ មានការចូលរួមដោយវាគ្មិនល្បីៗ សុទ្ធតែជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រីនរូប
ក្រោមប្រធានបទ «បង្កើនការអាន និងបង្កើតការសរសេរ»។ បើតាមគណ:កម្មការរៀបចំពិព័ណ៏ជាតិបានឲ្យដឹងថាមានការដាក់ស្តង់ពិព័ណ៏សៀវភៅជាង៥០ស្តង់ដែលមកពីបណ្ណាល័យ
និងគ្រឹះស្ថាននានា។
លោឯកឧត្តម ខៀវ កាញារិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន
មានប្រសាសន៏ថា ដោយបច្ចុប្បន្ននេះសង្កេតឃើញថាខ្វះអ្នកលើកទឹកចិត្តអ្នកនិពន្ធ ដើម្បីជួយបង្កើននូវអ្នកសរសេរឲ្យកាន់តែច្រើនទាល់តែសមាគមន៏អ្នកនិពន្ធក៏ដូចជាសមាគមន៏បណ្ណាគារ
និងគ្រឹះស្ថានបោះពុម្ពផ្សាយមានកិច្ចពិភាក្សារកផ្លូវរួមគ្នា ។ ហើយលោកបន្តទៀតថា ការបោះពុម្ពសៀវភៅក្នុងប្រទេសកម្ពុជាមិនចាញ់ការបោះពុម្ពសៀវភៅនៅប្រទេសគេទេ
ហើយមានតម្លៃថោកល្អទៀតផង។
ហើយលោកនឹងបន្តការងារមួយនេះដើម្បីជំរុញលើកទឹកចិត្តដល់អ្នកអាន
និងអ្នកនិពន្ធបន្តការអាន និងបង្កើតការយល់ដឹងក្នុងការសរសេរសៀវភៅដើម្បីឲ្យយុវជនទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
លោកឯកឧត្តម ពុយ គា ដែលជាអតីតអ្នកកាសែត
និងជាអ្នកនិពន្ធមួយរូប លោកមានប្រសាសន៏ថា យុវជននៅមានកម្រិតនៅឡើយក្នុងការអានសៀវភៅ
ដូច្នេះលោកទាមទារឲ្យស្ថាប័នពាក់ព័ន្ធ ជាសិស្ស និងជាគ្រូបង្រៀន
ត្រូវពញ្ញាក់អារម្មណ៏អោយសិស្សនិស្សិតបន្តមកការអានឡើងវិញ។
ហើយលោកក៏បន្តទៀតថា ឆ្នាំនេះនៃចំនួនអ្នកអានមានលក្ខណះនៅត្រឹងមិនជាការកើនខ្លាំង
ក៏មិនជាថយប៉ុន្មានដែរ ទិវានេះបានជំរុញអោយយុវជនងើកត្រឡប់មកការអានជាជាងការប្រើស្មានហ្វូន។
ហើយលោកបានលើកឡើងថាអ្នកដែលចូលចិត្តការអាន និងការសរសេរមានប្រយោជន៏ច្រើន
ហើយជីវិតមិនបរាជ័យ មានន័យថាមិនអាចក្រលំបាក។
លោកក៏បន្ថែមទៀតថា លោកនៅតែបន្តខិតខំប្រមូលសប្បុរសជនដើម្បីកសាងបណ្ណាល័យនិងជួយបោះពុម្ពសៀវភៅចែកជូនសិស្សានុសិស្ស
និងនិស្សិតគ្រប់ៗរូប។
No comments:
Post a Comment