Monday, February 20, 2017

ពិព័ណ៏សៀវភៅថា្នក់ជាតិលើកទី៥ឆ្នាំមានលក្ខណះនៅត្រឹងមិនខុសពីឆ្នាំមុនៗឡើយ


 អត្ថបទដោយ​: CamNews
(ភ្នំពេញ): ​ពិព័ណ៏សៀវភៅថ្នាក់ជាតិលើកទី៥ ប្រចាំឆ្នាំ២០១៦នេះ​ ដែលនឹងប្រព្រឹត្តឡើងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូនេះ ដែលប្រព្រឹតឡើងនៅបណ្ណាល័យជាតិ។ មានការចូលរួមដោយវាគ្មិនល្បីៗ សុទ្ធតែជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រីនរូប ក្រោមប្រធានបទ «បង្កើនការអាន និងបង្កើតការសរសេរ»។ បើតាមគណ:កម្មការរៀបចំពិព័ណ៏ជាតិបានឲ្យដឹងថាមានការដាក់ស្តង់ពិព័ណ៏សៀវភៅជាង៥០ស្តង់ដែលមកពីបណ្ណាល័យ និងគ្រឹះស្ថាននានា។
លោឯកឧត្តម ខៀវ កាញារិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៏ថា​ ដោយបច្ចុប្បន្ននេះសង្កេតឃើញថាខ្វះអ្នកលើកទឹកចិត្តអ្នកនិពន្ធ ដើម្បីជួយបង្កើននូវអ្នកសរសេរឲ្យកាន់តែច្រើនទាល់តែសមាគមន៏អ្នកនិពន្ធក៏ដូចជាសមាគមន៏បណ្ណាគារ និងគ្រឹះស្ថានបោះពុម្ពផ្សាយមានកិច្ចពិភាក្សារកផ្លូវរួមគ្នា ។​ ហើយលោកបន្តទៀតថា ការបោះពុម្ពសៀវភៅក្នុងប្រទេសកម្ពុជាមិនចាញ់ការបោះពុម្ពសៀវភៅនៅប្រទេសគេទេ ហើយមានតម្លៃថោកល្អទៀតផង។
 ហើយលោកនឹងបន្តការងារមួយនេះដើម្បីជំរុញលើកទឹកចិត្តដល់អ្នកអាន និងអ្នកនិពន្ធបន្តការអាន​ និងបង្កើតការយល់ដឹងក្នុងការសរសេរសៀវភៅដើម្បីឲ្យយុវជនទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
លោកឯកឧត្តម ពុយ គា ដែលជាអតីតអ្នកកាសែត និងជាអ្នកនិពន្ធមួយរូប លោកមានប្រសាសន៏ថា​​ យុវជននៅមានកម្រិតនៅឡើយក្នុងការអានសៀវភៅ ដូច្នេះលោកទាមទារឲ្យស្ថាប័នពាក់ព័ន្ធ ជាសិស្ស និងជាគ្រូបង្រៀន ត្រូវពញ្ញាក់អារម្មណ៏អោយសិស្សនិស្សិតបន្តមកការអានឡើងវិញ។
ហើយលោកក៏បន្តទៀតថា ឆ្នាំនេះនៃចំនួនអ្នកអានមានលក្ខណះនៅត្រឹងមិនជាការកើនខ្លាំង ក៏មិនជាថយប៉ុន្មានដែរ ទិវានេះបានជំរុញអោយយុវជនងើកត្រឡប់មកការអានជាជាងការប្រើស្មានហ្វូន។ ហើយលោកបានលើកឡើងថាអ្នកដែលចូលចិត្តការអាន និងការសរសេរមានប្រយោជន៏ច្រើន ហើយជីវិតមិនបរាជ័យ មានន័យថាមិនអាចក្រលំបាក។​​
លោកក៏បន្ថែមទៀតថា លោកនៅតែបន្តខិតខំប្រមូលសប្បុរសជនដើម្បីកសាងបណ្ណាល័យនិងជួយបោះពុម្ពសៀវភៅចែកជូនសិស្សានុសិស្ស និងនិស្សិតគ្រប់ៗរូប។
ដូច្នេះជារួមមក គ្រប់បណ្តាស្ថាប័នទាំងអស់រៀបចំព្រឹត្តការណ៏នេះគ្រាន់តែលើកកម្ពស់សា្មរតីយុវជនជំនាន់ក្រោយមានទឹកចិត្តក្នុងការអាន និងការសរសេរបានកាន់តែច្រើនដើម្បីឲ្យគំនិតកាន់តែវែងឆ្ងាយនិងយល់ពីសង្គមច្បាស់លាស់។










Sunday, December 25, 2016

ពិធីជួបជុំអតីតនិស្សិតសកលវិទ្យាល័យកម្ពុជា


ការជួបជុំនិស្សិតសកលវិទ្យាល័យកម្ពុជា

អត្ថបទ: សៅ សុខអេង
(ភ្នំពេញ)÷ សកលវិទ្យាល័យកម្ពុជាបានរៀបចំកម្មពិធីជួបជុំ អតីតនិស្សិតលើកទី២ ដែលប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦​​​ នៅសកលវិទ្យាល័យកម្ពុជា។​ ចូលរួមដោយឯកឧត្តម កែវ គឹមហួន ជានាយកសកលវិទ្យាល័យកម្ពុជា គណ:គ្រប់គ្រង គណ:សាស្រ្តាចារ្យគ្រប់ជំនាញតាមមហាវិទ្យាល័យនីមួយៗ បុគ្គលិក អតីតនិស្សិត​ និងនិស្សិតដែលកំពុងបន្តការសិក្សា។


ឪកាសនៃការជួបជុំនេះ គឺដើម្បីឲ្យអតីតនិស្សិតទាំងអស់បន្តផ្សារភ្ជាប់នូវទំនាក់ទំនងគ្នាឡើងវិញជាមួយសាស្រ្តាចារ្យ និងនិស្សិតទាំងអស់​ ហើយជាពេលក្នុងការចែករំលែកនវអនុស្សាវរីយ៍ដ៏ល្អៗដែលធ្លាប់មាននៅសកលវិទ្យាល័យកម្ពុជា។

កម្មពិធីផងដែរក៍បានផ្តល់រង្វាន់ដល់អតីតនិស្សិតនូវ ពានរង្វាន់កិត្តិយសអតីតនិស្សិតឆ្នើម ចំនួន៨រូប អតីតនិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រចំនួន៤នាក់ និងអតីតនិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។


បន្ទាប់ពីកម្មពិធីនេះគឺមានកម្មពិធីកម្សាន្តជាច្រើនទៀតដូចជា ការសម្តែងរឿង រាំរបាំប្រជាប្រិយនិងមានការចូលរួមដោយតារាល្បីជាច្រើនរូបដូចជា កញ្ញា ឈិត​ សុវណ្ណបញ្ញា កញ្ញា កែវ សុបញ្ញា និងលោក​ ឃុន វុធ្ថា និងនិស្សិតប្រចាំសកលវិទ្យាល័យកម្ពុជាផងដែរ។

Thursday, December 15, 2016

កម្មវិធីប្រកួតប្រជែងថតរូប Selfie បុណ្យសមុទ្រឆ្នាំ២០១៦

អត្ថបទ: សៅ សុខអេង

(ភ្នំពេញ)÷​កម្មវិធីប្រកួតប្រជែងថតរូប Selfie បុណ្យសមុទ្រឆ្នាំ២០​១៦​ រៀបចំឡើងដោយក្រសួងទេសចរណ៏ ក្រោមប្រធានបទ "I Live by the sea" ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៦​ ដែលជាថ្ងៃបុណ្យសមុទ្រក្រោមប្រធានបទ ''ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់'' នៅឯខេត្តព្រះសីហនុ​​  ដោយមានការចូលរួមពីយុវជនវ័យកេ្មង​​ និងភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ប្រទេសប៉ូឡូញបានស្នើកម្ពុជាចូលរួមការប្រកួតប្រជែងរូបថតស្តីពីការការពារតំបន់សមុទ្រស្ថានបេសកម្មអចិន្រ្តៃយ៍ប៉ូឡូញប្រចាំអ... សហការជាមួយអង្គការប៉ូឡូញ។ គោលដៅនៃការប្រកួតប្រជែងនេះ គឺផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព គោលដៅទី១៤ ស្តីពីការការពារសមុទ្រ មហាសមុទ្រ និងបរិស្ថានសមុទ្រ។​​​សម្រាប់អ្នកដែលជាប់ជ័យលាភីលេខ១​ ដល់លេខ៣​​ផ្តល់រង្វាន់ជាច្រើនដូចជា ទូរស័ព្ទ Huawei ដ៏ទំនើបជាច្រើនគ្រឿង។

អាហារូបករណ៏ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរីសម្រាប់ឆ្នាំសិក្សា២០១៧មកដល់ហើយ

អត្ថបទ: សៅ សុខអេង
(ភ្នំពេញ)÷ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសេចក្តីជូនដំណឹងដល់សាធារណ:ជនអំពីអាហារូបករណ៏ថា្នក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរី សម្រាប់ឆ្នាំសិក្សា២០១៧​​។​ ហើយចាប់ផ្តើមទទួលពាក្យចាប់ពីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣១​ ខែធ្នូ ឆ្នាំ២០១៦។

កម្មវិធីអាហារូបករណ៏ថ្នាក់អនុបណ្ឌិតពីសាលា​ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានផ្តល់អាហារូបករណ៏ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស នយោបាយសាធារណ: រដ្ឋបាលសាធារណ: គ្រប់គ្រងសាធារណ: ទៅសិក្សានៅប្រទេសសិង្ហបុរី​ សម្រាប់ឆ្នាំសិក្សា២០១៧​។​ 
សម្រាប់ព័ត៌មានលំអិតសូមមើលសេចក្តីប្រកាសខាងក្រោមនេះ: