![]() |
ការជួបជុំនិស្សិតសកលវិទ្យាល័យកម្ពុជា |
អត្ថបទ: សៅ សុខអេង
(ភ្នំពេញ)÷ សកលវិទ្យាល័យកម្ពុជាបានរៀបចំកម្មពិធីជួបជុំ
អតីតនិស្សិតលើកទី២ ដែលប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦
នៅសកលវិទ្យាល័យកម្ពុជា។ ចូលរួមដោយឯកឧត្តម កែវ គឹមហួន ជានាយកសកលវិទ្យាល័យកម្ពុជា គណ:គ្រប់គ្រង គណ:សាស្រ្តាចារ្យគ្រប់ជំនាញតាមមហាវិទ្យាល័យនីមួយៗ
បុគ្គលិក អតីតនិស្សិត និងនិស្សិតដែលកំពុងបន្តការសិក្សា។
ឪកាសនៃការជួបជុំនេះ គឺដើម្បីឲ្យអតីតនិស្សិតទាំងអស់បន្តផ្សារភ្ជាប់នូវទំនាក់ទំនងគ្នាឡើងវិញជាមួយសាស្រ្តាចារ្យ និងនិស្សិតទាំងអស់ ហើយជាពេលក្នុងការចែករំលែកនូវអនុស្សាវរីយ៍ដ៏ល្អៗដែលធ្លាប់មាននៅសកលវិទ្យាល័យកម្ពុជា។
កម្មពិធីផងដែរក៍បានផ្តល់រង្វាន់ដល់អតីតនិស្សិតនូវ
ពានរង្វាន់កិត្តិយសអតីតនិស្សិតឆ្នើម ចំនួន៨រូប អតីតនិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រចំនួន៤នាក់
និងអតីតនិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីកម្មពិធីនេះគឺមានកម្មពិធីកម្សាន្តជាច្រើនទៀតដូចជា ការសម្តែងរឿង រាំរបាំប្រជាប្រិយនិងមានការចូលរួមដោយតារាល្បីជាច្រើនរូបដូចជា កញ្ញា ឈិត សុវណ្ណបញ្ញា កញ្ញា កែវ សុបញ្ញា និងលោក ឃុន វុធ្ថា និងនិស្សិតប្រចាំសកលវិទ្យាល័យកម្ពុជាផងដែរ។